ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងពន្លះគ្នា ស្លាប់ និងរបួស ៤ នាក់

សៀមរាប: នៅវេលាម៉ោង៦ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូ បណ្ដាលឲ្យ ហេតុលើផ្លូវ ជាតិលេខ៦ចំណុចមុខសាលារៀនវិទ្យាល័យពួក ក្នុងភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០០៥ ពណ៌ក្រហម ពាក់ស្លាកលេខសៀមរាប 1B-4575
បើកបរដោយឈ្មោះ ឡុច ធិង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប មុខរបរកម្មកសំណង់ រួមដំណើរដោយឈ្មោះ ឡុច ពៅ​ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា មុខរបរកម្មករសំណង់ បើកបរក្នុងទិសដៅពីលិចទៅកើត បានបុកម៉ូតូម៉ាកវេវ អាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AF-5149 បើកបរដោយឈ្មោះ
ឈឿត ចម្រើន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប មុខរបរសន្តិសុខព្រលានយន្តហោះ រួមដំណើរដោយឈ្មោះនៅ សម្បត្តិ ភេទស្រី អាយុ៤៦ ឆ្នាំនៅភូមិឃុំជាមួយគ្នា មុខរបរសន្តិសុខព្រលានយន្តហោះ បើកបរទិសដៅពីទិសខាងកើតហើយបត់ឆ្វេង។

ករណីនេះ បណ្តាលឲ្យឈ្មោះនៅ សម្បត្តិ ស្លាប់ ចំណែកឈ្មោះឈឿត ចម្រើន និងឈ្មោះឡុច ធិង របួសធ្ងន់ រួមទាំង
ឈ្មោះឡុច ពៅ របួសស្រាល រីឯម៉ូតូ២គ្រឿងខូចខាតធ្ងន់។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុ អ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីមបើកបរ ក្នុងល្បឿនលឿន ចំណែកអ្នកបើកម៉ូតូម៉ាកវេវអាល់ហ្វា បើកបរបត់ឆ្វេងមិនប្រយ័ត្ន។

ក្រោយកើតហេតុកម្លាំងជំនាញ បានចុះធ្វើការវាស់វែង រួចប្រគល់សពជូនគ្រួរសារយកទៅធ្វើបុណ្យតាមប្រពីណី និងប្រមូលវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍ ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់