Post News Media ព័ត៌មានជាតិ រថយន្តកូរ៉េ​ដ...

រថយន្តកូរ៉េ​ដឹក​បន្លែ​ រេ​ចង្កូត​បុក​សាំយ៉ុងដឹក​អ្នកដំណើរ២០នាក់ បណ្ដាឲ្យក្រឡាប់ខ្លួនឯង ​របួស​ធ្ងន់ ២នាក់

ស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងប៉ះទង្គិចគ្នា បណ្ដាលឲ្យរបួសធ្ងន់ ២នាក់ ដែលកើតហេតុ នៅ​វេលាទៀបភ្លឺថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅលើ​ផ្លូវជាតិ​លេខ១ ស្ថិតក្នុង​ភូមិ​ស្វាត សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង។

តាមសមត្ថកិច្ច បានឲ្យដឹងថា ​រថយន្ត​កូរ៉េ​ដឹក​បន្លែ ពណ៌ស ពាក់ស្លាក​លេខ ភ្នំពេញ 3D-4584 ​ជិះគ្នា៣នាក់ បានធ្វើដំណើរ​ពី​លិច មក​កើត​លុះ​មកដល់ ចំណុចកើតហេតុ​ ក៏​រេ​ចង្កូត​ធ្លាក់​មក​ខាងស្តាំ​ដៃ រួច​បង្ខំ​បួង​ចង្កូត​មក​ឆ្វេង​វិញ ក៏​ជ្រុល​ទៅបុក​រថយន្ត​សាំ​យ៉ុង ពណ៌សំបក់​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2R-8519 ដែ​មាន​មនុស្ស​ជិះ​លើ​រថយន្ត២០នាក់ ដែល​កំពុងធ្វើដំណើរ ពីទិសខាងកើត​ទៅ​លិច ​ចំ​ពីមុន​ចំហៀង​ខាងឆ្វេង បណ្តាល​រងរបួស​ធ្ងន់ តៃកុង​ឡាន​សាំ​យ៉ុង និង​ម្ចាស់​រថយន្ត​កូរ៉េ បាក់ជើង​កៀប​ទៅនឹងរថយន្ត​តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះ​ទាំង២នាក់ ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹកយកទៅព្យាបាលនៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ចំណែកវត្ថុតាងរថយន្តទាំងពីរគ្រឿង ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុកនៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តស្វាយរៀង ដើម្បី​ធ្វើការ​ដោះស្រាយនៅពេល​ក្រោយ៕

Loading...