ព័ត៌មានជាតិ

អាសូរណាស់! លោកយាយម្នាក់ ចងកសម្លាប់ខ្លួន…

ព្រៃវែង: កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅភូមិបុស្ស ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានករណីប្រទះឃើញលោកយាយម្នាក់ធ្វើអត្តឃាតចងកសម្លាប់ដោយយកក្រមាចងនឹងដើមស្វាយក្រោយផ្ទះ។
ជនរងគ្រោះឈ្មោះ យិន ម៉ន ភេទស្រី អាយុ៧៤ឆ្នាំ នៅភូមិឃុំកើតហេតុ។

បើតាមក្រុមគ្រួសារអះអាងថា ជនរងគ្រោះមានជំងឺរ៉ាំរ៉ៃប្រចាំកាយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច័យទៅលើសាកសព រួចត្រូវបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់