ព័ត៌មានជាតិ

រថយន្តបត់មិនប្រយ័ត្ន ត្រូវម៉ូតូបុកពេញទំហឹង របួសធ្ងន់២នាក់!

កំពង់ស្ពឺ: កាលពីវេលាម៉ោង១១និង២០នាទីព្រឹក នៅថ្ងៃអាទិត្យ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត នៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ៦១-៦២ ភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពង់ស្ពឺ1F-6088 ជិះឈ្មោះ ទុំ សុខខន ភេទប្រុស អាយុ៣២ឆ្នាំ និងអ្នកជិះពីក្រោយឈ្មោះ កែប កាន់តី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិ ក្រាំងចោត ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពងស្ពឺ បើកបរមកពីទិសខាងកើតទៅទិសខាងលិច ក្នុងគន្លងខាងឆ្វេងដៃ មកដល់ចំណុចខាងលើបានទៅបុករថយន្ត១គ្រឿង ម៉ាកkIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2 V 9022 បើកបរទិសស្របទិសគ្នា បានបត់មកខាងឆ្វេងដៃ បណ្តាលឲ្យអ្នកបើកបរម៉ូតូនឹងអ្នកជិះក្រោយ រងរបួសធ្ងន់។

ចំពោះអ្នកបើកបររថយន្ត ពេលបុករួចបានចុះរត់គេចខ្លួនបាត់។ ចំណែកវត្ថុតាងទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់