ព័ត៌មានជាតិ

ជិះម៉ូតូសុខៗ ស្រាប់តែត្រូវរថយន្តកៀរ ចូលរថយន្ត១គ្រឿងទៀត របស់ក្រុមហ៊ុន Camel Cement កិនស្លាប់ និងរបួស ២នាក់

ភ្នំពេញ: យុវជន២នាក់ ត្រូវជាបងប្អូនជីដូនមួយ បានជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្តធន់ធំ បណ្តាលឲ្យរបួសស្រាលម្នាក់ និងស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតទ្បើងនៅវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨
ត្រង់ចំណុចមុខវត្តនន្ទមុនី ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យុវជនរងគ្រោះ(សព)មានឈ្មោះសាញ់ ភារិទ្ធ ភេទប្រុស ជនជាតិខ្មែរ អាយុ១៩ឆ្នាំ មុខរបរ ធ្វើការនៅរោងពុម្ភ ក្រដាស់ នៅម្តុំឃ្លាំងរំសេវ មានស្រុកកំណើតនៅភូមិ ពេជ្រចង្វារ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

ជនរងគ្រោះទី២រងរបួសស្រាល ត្រូវជាបងជីដូនមួយឈ្មោះ សន សុថារ័ត្ន ភេទប្រុស ជនជាតិខ្មែរ អាយុ២២ឆ្នាំ មុខរបរ សន្តិសុខ ស្រុកកំណើត នៅភូមិពេជ្រចង្វារ ឃុំ ភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញយុវជន២នាក់ បានជិះម៉ូតូម៉ាកទ្រីម១២៥ ស៊េរី ០១០ ពណ៌ខ្មៅ មានស្លាក លេខកំពត1B.9727ជិ:គ្នា២នាក់ តាមបណ្តោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តមួយគ្រឿង មិនចាំម៉ាកបានវ៉ាខាងស្តាំគៀម៉ូតូរងគ្រោះឲ្យដួលចូលរថយន្តមួយគ្រឿងទៀត ដែលបើកខាងឆ្វេង ជារថយន្តធន់ធំដឹកដែកមានពណ៌ លឿង ពាក់ស្លាកលេខកោះកុង3A.0038 របស់ក្រុមហ៊ុនCamel Cement ដែលបើកស្រប ទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូខ្ទាតចូលក្រោមរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកជិះពីក្រោយ ដែលត្រូវជាបងរងរបួសស្រាល រីឯតៃកុងរថយន្ត បានបើកទ្វារចុះរត់ចូលវត្តនន្ទមុនីបាត់ស្រមោល។

តាមសម្តីជនរងគ្រោះ ត្រូវជាបងជីដូនមួយ បានប្រាប់ឲ្យដឹងថា ពួកគាត់ទាំងពីរនាក់ បានជិះម៉ូតូទៅលេងបងប្អូននៅរោងចក្រកាណាឌីយ៉ា តាំងពីប្រលប់មកម៉្លេះ រហូតជិតម៉ោង៩ ជាងក៏នាំគ្នាត្រឡប់ទៅវិញ ក្នុងគោលបំណងទៅដេកកន្លែងធ្វើការនៅម្តុំឃ្លាំងរំសេវ ក៏ជួបគ្រោះថ្នាក់តែម្តងទៅ។

ប្រភពដដែល បានបន្ថែមថា ប្អូនប្រុសគាត់ ទើប តែភ្ជាប់ពាក្យបានមួយខែ នៅខ្វះ២ខែទៀត រៀបការ តែពេលនេះបានស្លាប់បាត់បង់ជីវិត ទៅហើយ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចទាក់ទងជំនាញមកវាស់វែង និងយករថយន្ត ព្រមទាំងម៉ូតូទៅរក្សារទុក ដើម្បីរងចាំដោះស្រាយគ្នានៅថ្ងៃក្រោយ។ រីឯសពប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់