ព័ត៌មានជាតិ

ម៉ូតូ១គ្រឿង ទៅពន្លះគូទក្រោយរថយន្ត ស្លាប់ និងរបួស ២នាក់

ព្រះសីហនុ: តាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ​រវាង​ម៉ូតូ ប៉ះគ្នាជាមួយរថយន្តធុនធំមួយគ្រឿង បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងរបួសធ្ងន់ម្នាក់ ដែលកើតហេតុនៅវេលាម៉ោងជិត៨យប់ ថ្ងៃ​ទី​២០ ខែ​ឧសភា​​ ឆ្នាំ​២០១៨​ លើផ្លូវ​ជាតិ​លេខ​៤ ត្រង់ចំណុច​ ជិតរោងចក្រញូស្តារស្ថិតនៅ​ក្នុង​ភូមិ​១​ សង្កាត់​លេខ​១​ ក្រុង​ និងខេត្ត​ព្រះសីហនុ​។

ម៉ូតូ១គ្រឿង​ជិះ​គ្នា​២នាក់​ មានទិសដៅចូល​មក​ក្រុងព្រះសីហនុ​ លុះដល់ចំណុចខាងលើ​ ក៏​បានបុក​ពីខាង​ក្រោយ​រថយន្ត​ធុនធំ​ ១គ្រឿង​ ដែលខូច​ឈប់​ចត​នៅ​ជាយផ្លូវ​ ទិសដៅ​ស្របគ្នា​ បណ្ដាល​ឲ្យ​ភាគីខាងម៉ូតូស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​​ និង​ម្នាក់ទៀតរងរបួស​ធ្ងន់​ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ ។

ចំណែកឯ​វត្ថុ​តាង​រថយន្ត​ និង​ម៉ូតូ​ ​ត្រូវបានសមត្ថកិច្ចយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក ហើយភ្លាមៗផងដែរ សមត្ថកិច្ចមិនទាន់ដឹងពីអត្តសញ្ញាណជនរងគ្រោះ និងភាគីខាងរថយន្តនៅឡើយទេ៕

មតិយោបល់