ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសអាយុទើប១ខួបម្នាក់ លង់ទឹកស្លាប់បាត់បង់ជីវិត

ពោធិ៍សាត់: តាមសមត្ថកិច្ច បានប្រាប់ Post Newsថា កាលពីវេលាម៉ោង១១ និង១៥ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់ បានលង់ទឹកស្លាប់ នៅចំណុចស្ទឹងតាចាន់ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះចែម បញ្ញា ភេទប្រុស អាយុ១ឆ្នាំ មានម្តាយឈ្មោះ ភី ស្រីណុចអាយុ២៣ឆ្នាំ និងឪពុកឈ្មោះវង្ស ចែមអាយុ៣៥ឆ្នាំ អ្នកទាំងពីជនជាតិខ្មែរ រស់ភូមិឃុំខាងលើ។

ប្រភពដដែលបានឲ្យដឹងទៀតថា ករណីនេះ គឺដោយសារម្តាយជនរងគ្រោះ បានផ្ញើកូនទុកឲ្យបងស្រីឈ្មោះភី រ៉ានីអាយុ២៨ឆ្នាំមើល ដោយប្រញាប់យកលុយទៅសងគេ រីឯឪពុកទៅព្រៃ៕

មតិយោបល់