ព័ត៌មានជាតិ

ម៉ូតូ១គ្រឿង ជិះវ៉ាគ្នាភ្លាត់ស្នៀត ត្រូវរថយន្ត​បែន​ដឹក​ថ្ម កិនស្លាប់ និងរបួស ២នាក់

កំពង់ស្ពឺ: កាលពី​ល្ងាច​ថ្ងៃទី​២០ ​ខែឧសភា ​ឆ្នាំ​២០១៨ មានករណី​គ្រោះថ្នាក់​ចរាចរណ៍មួយ ​រវាង​រថយន្ត​បែន​ដឹក​ថ្ម​ ​បុក​ម៉ូតូ​ និងកិន​បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ​និង​របួស​ធ្ងន់​ម្នាក់​ ដែលហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ចំណុច​ផ្សារ​ស្លាប់លែង​ភូមិ​ខ្នារ​តាន​ង់ ​ឃុំស្វាយ​អំពារ ​ស្រុក​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​​។​

តាមសមត្ថកិច្ច បានឲ្យដឹងថា ​នៅមុន​ពេល​កើតហេតុ ​គេ​ឃើញ​យុវជន​ម្នាក់​ឈ្មោះ ​​មោគ ​ឡាយ​លី ​អាយុ​២២​ឆ្នាំ ​រស់នៅ​ភូមិ​ព្រះ​ម្លប់​ ឃុំ​ភា​រី​មានជ័យ ​ស្រុក​បសេដ្ឋ​ បានជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ហុងដា​សេ​១២៥​ ស៊េរី​២០១៨ ​ពណ៌​ខ្មៅ​ ​គ្មានស្លាក​លេខ ​បើក​ពី​កើ​តទៅ​លិច​​មកដល់​ចំណុចកើតហេតុ ​បាន​បើក​វ៉ា​ម៉ួ​តូ​មួយគ្រឿង​ទៀត​ម៉ាក​ស៊ុយ​សូ​គី​និ​ច ​ពណ៌​ផ្កាឈូក ​ពាក់​ស្លាក់​លេខ​ភ្នំពេញ​1GC2280​ បើកបរ​ដោយ​ឈ្មោះ​ ហម​ វាសនា​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ជើង ភ្នំ​ឃុំ​កក់ ​ស្រុក​បសេដ្ឋ​ បាន​ប៉ះ​ដៃចង្កូត​គ្នា ​រួចក៏ដួល​ចូល​រថយន្ត​បែន ​ដែល​បើកបរ​ស្របគ្នា​កិន​ស្លាប់​អ្នកជិះ​ហុងដា​នៅ​និង​កន្លែង​ និង​ម្នាក់ទៀត​រង​បួស​ធ្ងន់​។​

ក្រោយពី​កើតហេតុ​តាកុង​រថយន្ត​ បាន​ចុះ​រត់​គេចខ្លួនបាត់​ ភ្លាមៗផងដែរ ​មន្ត្រីនគរបាល​ជំនាញ​ បានចុះមកដល់ និង​ហៅ​រថយន្ត​សារ​មុយ​ដឹង​អ្នក​របួស​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​ ហើយ​វត្ថុតាង​រថយន្ត ​និង​ម៉ូតូ​ទាំងពីរ​គ្រឿង ​បានយកទៅ​រក្សាទុក​នៅ​ធិ​ការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ​ ដើម្បីរង់ចាំការ​ដោះស្រាយ​តាមនីតិវិធី​។

​បច្ចុប្បន្នសព ត្រូវ​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុ​ណ​តាម​ប្រពៃណី​៕

មតិយោបល់