ព័ត៌មានជាតិ

ផ្អើលទាំងយប់ អគ្គិភ័យឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន ៤​ខ្នង នៅបាត់ដំបង

បាត់ដំបង: ករណីអគ្គិភ័យមួយ បានឆាបឆេះប្រជាពលរដ្ឋអស់ចំនួន ៤ ខ្នង កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៩ និង១០ នាទីយប់ ត្រង់ចំណុចក្រុមទី២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ម្ចាស់ផ្ទះរងគ្រោះ៖

ទី១-ឈ្មោះ រឿម ឃុន ភេទស្រី អាយុ ៣៧ ឆ្នាំ និងប្តីឈ្មោះ ហេង ផល្លា ភេទប្រុស អាយុ ៤៥ ឆ្នាំ ផ្ទះធ្វើពីឈើប្រក់ស័ង្កសី ទំហំ ៤×៦ម៉ែត្រ រួមទាំងសម្ភារ:ក្នុងផ្ទះឆេះខូចខាតទាំងស្រុង។

ទី២- ឈ្មោះ ចាប មន ភេទស្រី អាយុ ៥៩ ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសី ទំហំ ៥x ៦ម៉ែត្រ ឆេះជញ្ជាំងខាងក្រោយមួយចំហៀង ប្រាក់ ១២០ដុល្លារអាមេរិក រួមទាំងសម្ភារ:នៅក្នុងផ្ទះមួយចំនួន ។

ទី៣- ឈ្មោះ នៅ សាលី ភេទស្រី អាយុ ៤២ ឆ្នាំ និងប្ដីឈ្មោះ អឿន សំងាត់ ភេទប្រុស អាយុ ៤២ ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសី ទំហំ ៤×៦ម៉ែត្រ សម្ភារ:នៅក្នុងផ្ទះទាំងអស់ ព្រមទាំងប្រាក់ ៥០ ម៉ឺនរៀល ឆេះអស់ទាំងស្រុង។

និងទី៤-ឈ្មោះ កែវ ហួន ភេទស្រី អាយុ 61 ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសី ទំហំ 4m×6m រួមទាំងសម្ភារ:នៅក្នុងផ្ទះទាំងអស់ឆេះខូចខាតទាំងស្រុង ។
ករណីនេះដែរ សមត្ថកិច្ចពុំដឹងមូលហេតុនៅទ្បើយទេ បច្ចុប្បន្ន កំពុងធ្វើការស្រាវជ្រាវបន្ត៕

មតិយោបល់