Post News Media ព័ត៌មានជាតិ Update៖ ចាប់ខ...

Update៖ ចាប់ខ្លួនបានជនសង្ស័យក្នុងករណីឃាតកម្ម សម្លាប់បុរសម្នាក់នៅក្រុងសៀមរាបបានហើយ!

សៀមរាប: មានករណីឃាតកម្មមួយបានកើតឡើងកាលពីវេលាម៉ោង៦ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្រុមទី២០ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ ស៊ិន សីហសុទ្ធា ភេទប្រុស​ អាយុ៣៤ឆ្នាំ មុខរបរគ្មាន រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានយកដំបងជ្រុងប្រវែង០.៥៥សម មានទំហំ ៤x៤ វាយទៅលើជនរងគ្រោះ ឈ្មោះ ឈៀត បុណ្ណា ហៅអាជ្រុយ
ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតភូមិថ្លុកប្ញស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ទីលំនៅបច្ចុប្បន្នភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឲ្យស្លាប់។

ក្រោយកើតហេតុ ជនសង្ស័យត្រូវបានចាប់ខ្លួននៅចំណុចខាងកេីតរង្វង់មូលផ្លូវ៦០ម៉ែត្រ។

ចំណែកមូលហេតុ គឺបណ្តាលមកពីខឹងជនរងគ្រោះជេរម្រាយ ៕

Loading...