Post News Media ព័ត៌មានជាតិ ប្រទះឃើញស្ត្រ...

ប្រទះឃើញស្ត្រីម្នាក់ដេកសន្លប់ស្តូកស្តឹង សង្ស័យត្រូវជនខិលខូចដាក់ថ្នាំយកទ្រព្យសម្បត្តិ!

ភ្នំពេញ: ប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីម្នាក់សន្លប់ស្តូកស្តឹងនៅតាមផ្លូវដោយសង្ស័យថាត្រូវជនខិលខូចបានដាក់ថ្នាំសន្តំយកទ្រព្យសម្បត្តិរួចដឹកមកទម្លាក់ចោល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងដឹកស្ត្រីខាងលើមកទម្លាក់ចោលរួចជិះទៅបាត់ ភ្លាមនោះស្ត្រីខាងលើក៏បានដួលដេកនៅនិងផ្លូវ ទើបបង្កការភ្ញាក់ផ្អើលនាំគ្នាជួយ ពេលនោះស្ត្រីរងគ្រោះបានប្រាប់ថារួបគាត់ត្រូវបានគេដាក់ថ្នាំយកទ្រព្យសម្បត្តិ ហើយបានឲ្យជួយទំនាក់ទំនងទៅក្រុមគ្រួសារ
រួចក៏សន្លប់និយាយលែងចេញ។

ក្រោយពេលកើតហេតុបងប្អូនជនរងគ្រោះក៏បាននាំគ្នាដឹកតាមរ៉ឺម៉កកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង៕

Loading...