ព័ត៌មានជាតិ

Update៖ រកឃើញសពចៅប្រុស ដែលត្រូវខ្សែទឹកបោកគួចស្លាប់ទាំង២នាក់យាយចៅ កាលពីម្សិលមិញហើយ!

ប៉ៃលិន: កាលពីវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ និងបាត់ខ្លួនម្នាក់ នៅចំណុចក្នុងទឹកស្ទឹងចម្ងាយពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោក (ប៉ុស្តិ៍ ៦៨) ចំនួន ៤០០ម៉ែត្រ នៃទិសខាងជើង ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនរងគ្រោះមានឈ្មោះ ហួត យ៉ាន ភេទស្រី អាយុប្រហែលជាង ៧០ឆ្នាំ រួមជាមួយនិងចៅប្រុសឈ្មោះ តឿន រឹទ្ធ អាយុ៨ឆ្នាំ បាន​បាត់​ខ្លួន​។ ពេល​នេះបាន​រកឃើញវិញហើយ​។ តែជា​អកុសល​ក្មេង​ប្រុស​ដែល​បាត់​ខ្លួន​នោះ​ត្រូវបាន​អ្នក​ឃ្វាល​គោ​ប្រទះ​ឃើញ​ជាសាកសព​ដេក​ស្លាប់​​ដោយសារខ្សែទឹក​​បោក​គួច​ខ្លាំង​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជិវិត​ និង​ទើរលើ​មាត់​ច្រាំង​ខាង​ជើង​ រតន:​គីរី​សិលារាម​ ហៅវត្ដ​ បរហ៊ុយខ្មែរ​ ប្រហែល​ ១៥០ម៉ែត្រ​។

បច្ចុប្បន្ន​សព​ត្រូវបាន​ក្រុម​គ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ​៕

មតិយោបល់