ព័ត៌មានជាតិ

​រថយន្តមិនចាំម៉ាក បុកបុរសម្នាក់ដើរឆ្លងផ្លូវ ស្លាប់នៅនឹងកន្លែង!..

កណ្តាល: កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តបុកអ្នកថ្មើរជើង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង នៅលើផ្លូវលេខជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ភូមិកណ្តាល ឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឡាយ ឡុង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិ ព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល(ស្លាប់នៅកន្លែង)។ ចំណែករថយន្តបង្កមិនស្គាល់អត្តសញ្ញាណ(បើករត់គេចខ្លួនបាត់)។

ចំពោះសាកសព សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី៕

មតិយោបល់