Post News Media ព័ត៌មានជាតិ សមត្ថកិច្ចចុះ...

សមត្ថកិច្ចចុះបង្ក្រាបជនជាតិចិន៣នាក់ ដែលផឹកស៊ីហើយវាយតប់គ្នាយ៉ាងអណាធិបតេយ្យនៅក្រុងព្រះសីហនុ

ព្រះសីហនុ: ជនសង្ស័យជាជនជាតិចិន ចំនួ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីផឹកស៊ី ហើយបង្កហិង្សាវាយតប់គ្នាយ៉ាងអណាធិបតេយ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល៩យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បច្ចុប្បន្នជនជាតិចិនទាំង៣នាក់ខាងលើ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

Loading...