ព័ត៌មានជាតិ

រថយន្តតាកូម៉ា ពន្លះឌ្រីមសង់ ស្លាប់ម្នាក់នៅខេត្តតាកែវ

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតាកូម៉ា បានបុកជាមួយម៉ូតូឌ្រីមសង់ បណ្តាលឲ្យស្លាប់ម្នាក់យ៉ាងរន្ធត់។

ករណីនេះកើតឡើងនៅម៉ោង៦និង១០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវ១TK១ ចន្លោះគីឡូម៉ែត្រលេខ ៩-១០ ភូមិស្វាយខាងជើង ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ។

ករណីនេះកើតឡើង រវាងរថយន្តម៉ាកតាកូម៉ា ២បាំងកន្លះ ពណ៌ស បានបុកជាមួយ ម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1I-4317 បើកបរដោយឈ្មោះ កៅ ខេមរ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ ចំណែករថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោល៕

មតិយោបល់