Post News Media ព័ត៌មានជាតិ រន្ធត់ណាស់! ក...

រន្ធត់ណាស់! កំពុងជិះកង់សុខៗ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ

កំពង់ធំ: កាលពីវេលោម៉ោង ៥ និង២០នាទីល្ងាចថ្ងៃទី ២១ខែ ឧសភា ឆ្នាំ ២០១៨ មានករណីរន្ទះបាញ់ បណ្តាលឲ្យស្លាប់ម្នាក់ ដែលហេតុការណ៍នេះ កើតទ្បើងនៅ ភូមិល្ហុង ឃុំចំណាលើ ស្រុកស្ទោង។

ជនរងគ្រោះឈ្មោះ ហាន លីន ភេទ ប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុជនរងគ្រោះ កំពុងតែជិះកង់ ក៏ស្រាប់តែត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗតែម្ដង។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...