Post News Media ព័ត៌មានជាតិ សមត្ថកិច្ចបញ្...

សមត្ថកិច្ចបញ្ជូនខ្លួនមេខ្យល់ ប្រុសស្រី ២នាក់ ទៅតុលាការ ពាក់ព័ន្ធ រឿងនាំស្ត្រីខ្មែរទៅលក់នៅប្រទេសចិន

ភ្នំពេញ: កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រី ២នាក់បងប្អូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ពាក់ព័ន្ធ ករណី នាំស្ត្រីខ្មែរទៅលក់នៅប្រទេសចិន។

មកដល់ពេលនេះ យើងមិនទាន់អាចសុំការបញ្ជាក់ ពីសាវតាជាតិ របស់ជនសង្ស័យ ពីសមត្ថកិច្ច បាននៅឡើយទេ ដោយសមត្ថកិច្ច បានត្រឹមតែឲ្យដឹងថា ក្រុមជនសង្ស័យកំពុងស្ថិតក្រោមចំណាត់ការរបស់ លោកព្រះរាជអាជ្ញារង គុជ គឹមឡុង។

គួររំលឹកថា កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន ជនសង្ស័យ ទាំង២នាក់ខាងលើ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសមត្ថិច្ច ប្រតិបត្តិការបង្ក្រាបនោះ បានជួយសង្គ្រោះ ជនរងគ្រោះបាន ជាស្ត្រី ចំនួន ៣នាក់ ដែលក្រុមជនសង្ស័យ បម្រុងនាំឆ្លងដែន ពីប្រទេសកម្ពុជា ទៅប្រទេសវៀតណាម និងបន្តទៅប្រទេសចិន៕

Loading...