ព័ត៌មានជាតិ

បើករថយន្តលក់ធូរេនមិនប្រកាន់ស្តាំ ត្រូវរថយន្តមិនចាំម៉ាកបុក ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ!

កំពង់ធំ: កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវខេត្ត ចំណុចលើស្ពានត្បូងចាម ភូមិពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្ត បើកបរក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យស្លាប់បុរសម្នាក់។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ(លក់ផ្លែធូរេន) បើកបរពីជើងទៅត្បូង ដោយឈ្មោះ ស្រេង គឹមឆួន ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល(ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ)។ ចំណែករថយន្តមួយគ្រឿងទៀតបានបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ចំពោះវត្ថុតាងរថយន្តលក់ផ្លែធូរេនយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល។
មូលហេតុ បឋមបង្កដោយអ្នកបើកបររថយន្តលក់ផ្លែធូរេនបើកបរមិនប្រកាន់ស្តាំ៕

មតិយោបល់