Post News Media ព័ត៌មានជាតិ Update៖ ស្លាប...

Update៖ ស្លាប់មន្ត្រីគយម្នាក់ និងមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកព្រៃនប់ម្នាក់ទៀត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃនប់

ព្រះសីហនុ: នៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី​២២​ ខែ​ឧសភា​​ ឆ្នាំ​២០១៨ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១៧៣-១៧៤​ ក្នុង​ភូមិ​ត្រពាំងគា​ ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​បណ្តាលឲ្យ មន្ត្រីគយម្នាក់ និងមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកព្រៃនប់ម្នាក់ទៀត បានស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ករណីនេះកើតឡើង រវាង​រថយន្ត​១គ្រឿង​ម៉ាក​ TOYOTA បាឡែន​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ ​ភ្នំពេញ ​2T-2534 បើកបរ​ដោយ​ឈ្មោះ​ ឆេង​ សុខនី​ ភេទប្រុស​ អាយុ​៣៧ឆ្នាំ​ ជា​មេ​បញ្ជាការ​រង​កងរាជ​អាវុធហត្ថ​ស្រុក​ព្រៃនប់​ មានអ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ ញ៉ោម​ នៅ​ ភេទ​ប្រុស​ អាយុ​៣៨ឆ្នាំ​ ជាមន្ត្រីគយ​នៅកែវផុស​ ​ មានទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះទៅ​ភ្នំពេញ​ លុះដល់ចំណុចខាងលើ​ក៏​បាន​បុក​នឹង​រថយន្ត​ធុនធំ​ចំនួន១គ្រឿង​ពណ៌​ បៃតង​ ពាក់ស្លាកលេខ ​ភ្នំពេញ ​3D-2056 សណ្តោងរុឺម៉ក​ មានទិសដៅ​ផ្ទុយ​គ្នា​ ​បណ្ដាល​ឲ្យឈ្មោះ​ ឆេង​ សុខនី​ រងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅ​មន្ទីរពេទ្យ និងឈ្មោះ​ ញ៉ោម​ នៅ​ ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ ។

ចំណែក​អ្នកបើកបរ​រថយន្ត​ធុនធំ​រត់​គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​។ រីឯ​វត្ថុ​តាង​រថយន្ត​ចំនួន​ ២គ្រឿង​ ខូចខាត​ធ្ងន់​ កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់​ចែង​ស្ទូច​យក​ចេញ​ពី​កន្លែង​កើត​ហេតុ​ យក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕

Loading...