Post News Media ព័ត៌មានជាតិ ពលរដ្ឋក្នុងសង...

ពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ២ សម្តែងក្តីបារម្ភ និងអំពាវនាវឲ្យអាជ្ញាធរ ជួយដោះស្រាយ រឿងទឹកលិចផ្លូវ

ភ្នំពេញ: បន្ទាប់ពីមានភ្លៀងធ្លាក់ប៉ុន្មានមេ កាលពីពេលថ្មីៗ កន្លងទៅនេះ គេសង្កេតឃើញថា ផ្លូវលំក្នុងភូមិឬស្សី (ចំណុចចំការពុទ្រា) សង្កាត់ស្ទឹងមានជ័យ២ មិនបានស្រកចុះដូចតំបន់ផ្សេងៗនោះទេ។

យោងតាមពលរដ្ឋ បានឲ្យដឹងថា ការលិចលង់នេះដោយសារតែបញ្ហាលូ ស្ទះ និងលូតូច ដូច្នេះនៅពេលភ្លៀងធ្លាក់ម្តងៗ ពួកគាត់ត្រូវរស់នៅជាមួយក្លិនស្អុយទឹកលូ នេះ ជាច្រើនថ្ងៃ ប្រសិនបើមិនមានភ្លៀងធ្លាក់បន្តទៀត។ ក្នុងករណីភ្លៀងធ្លាក់ជាប់គ្នាច្រើនថ្ងៃទឹកអាចហូរចូលផ្ទះទៀតផង។

ក្រុមប្រជាពលរដ្ឋបានសម្តែងក្តីបារម្ភ ចំពោះសុខភាព កូនចៅ ពួកគាត់ដែលត្រូវរស់នៅ ហិតក្លិនស្អុយរាល់ថ្ងៃបែបនេះ។ ម្យ៉ាងទៀត រាល់ថ្ងៃក៏ពិបាកធ្វើដំណើរណាស់ដែរ។

ពលរដ្ឋបានបន្ថែមថា ពួកគាត់បានឮថា អាជ្ញាធរ កំពុងគិតគូធ្វើប្រព័ន្ធលូថ្មី យូរហើយ ប៉ុន្តែមកដល់ពេលនេះ មិនទាន់ឃើញខាងណាចុះមកធ្វើនៅឡើយទេ។

ពលរដ្ឋសូមសំណូមពរឲ្យអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ២ អាជ្ញាធរខណ្ឌមានជ័យ និងអាជ្ញាធររាជធានី មេត្តាចុះមកពិនិត្យ និងដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋផង៕

Loading...