Post News Media ព័ត៌មានជាតិ ប្រុងប្រយ័ត្ន...

ប្រុងប្រយ័ត្នបងប្អូន! រន្ទះបាញ់ចំបុរសវិកលចរិតម្នាក់ ស្លាប់យ៉ាងរន្ធត់!..

​មណ្ឌលគិរី: នៅវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅមុខផ្ទះលោក អន សារ៉ា ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីភ្លៀងរន្ទះ ហើយបណ្ដាលឲ្យរន្ទះបាញ់មនុស្សស្លាប់ម្នាក់។

ជនរងគ្រោះឈ្មោះ ឡុក វៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ (ជាមនុស្សវិកលចរិត) ទីលំនៅភូមិឃុំកើតហេតុខាងលើ។

ក្រោយពីកម្លាំងសមត្ថកិច្ចយើង ចុះពីធ្វើការពិនិត្យនៅកន្លែងកើតហេតុនិងសាកសព ពិនិត្យឃើញថាពិតជាជនរងគ្រោះបានស្លាប់ ដោយសាររន្ទះបាញ់ពិតប្រាកដមែន ហើយបានធ្វើការប្រគល់សាកសពជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...