ព័ត៌មានជាតិ

ទៀតហើយបងប្អូន! សមត្ថកិច្ចរកឃើញ ស្ពៃក្តោប ស្លឹកខ្ទឹម គុយទាវបាញ់ និងសាច់បាតេ មានជាតិគីមីនិងសំណាក់ថ្នាំកសិកម្ម

តាកែវ: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃអង្គារ ៨កើត​ ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្ម រួមជាមួយរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានមកត្រួតពិនិត្យបន្លែផ្លែឈើ ប្រហិត បាតេ បង្គារ មឹក ស្លឹកក្រៃ នៅផ្សារអង្គតាសោម ជាលទ្ធផល បានធ្វើតេស្តលើបន្លែផ្លែឈើចំនួន​៣៦មុខ ក្នុងនោះស្ពៃក្តោប ស្លឹកខ្ទឹម មានវត្តមានសំណល់ថ្នាំកសិកម្មគុយទាវបាញ់ សាច់បាតេ មានវត្តមានសារធាតុគីមីបូរ៉ាក់ ៕

មតិយោបល់