Post News Media ព័ត៌មានជាតិ អាសូរណាស់! ជិ...

អាសូរណាស់! ជិះម៉ូតូចេញពីរៀនទៅផ្ទះ ត្រូវរន្ទះបាញ់ស្លាប់ពាក់កណ្តាលផ្លូវ!..

កំពង់ធំ: កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅភូមិល្ហុង ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ធម្មជាតិ គឺរន្ទះបាញ់យុវជនម្នាក់ស្លាប់។

ជនរងគ្រោះមានឈ្មោះ ហាន លីន ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សសាលារៀនថ្នាក់ទី១១ នៅវិទ្យាល័យរុងរឿង។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីសាលាតែម្នាក់ឯងទៅផ្ទះ ខណ:ដែលមេឃរៀបភ្លៀង លុះជិះមកដល់ចំណុចព្រៃលោកតាសុខខាងជើងភូមិ ក៏ត្រូវរន្ទះបាញ់ស្លាប់នៅនឹងកន្លែង។
ចំពោះសាកសព ត្រូវបានសមត្ថកិច្ចបានប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...