ព័ត៌មានជាតិ

Update៖ រថយន្តបាញ់បេតុងក្រុមហ៊ុនជីធានលាយបេតុង បើករអិលធ្លាក់ផ្លូវក្រឡាប់ ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល២នាក់!

​កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយរថយន្តបាញ់បេតុងរបស់ក្រុមហ៊ុនជីធានលាយបេតុង បើកបរក្រឡាប់ដោយខ្លួនឯង កាលពីវេលាម៉ោង៧និង៣០នាទីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល បណ្តាលឲ្យស្លាប់មនុស្សម្នាក់នៅកន្លែងកើតហេតុនិងរបួសធ្ងន់ស្រាល២នាក់។

នៅមុនពេលកើតហេតុ រថយន្តខាងលើម៉ាកហ្វុយស៊ូ ពណ៌បៃតង ឆ្នូតស ពាក់ស្លាកលេខ ភ្នំពេញ 5A-0291 បើកបរក្នុងទិសដៅពីត្បូងទៅជើង (ដោយឈ្មោះមិនទាន់ស្គាល់)លុះពេលបើកមកដល់កន្លែងកើតហេតុ បានរអិលក្រឡាប់ធ្លាក់ទៅក្រោមផ្លូវ បណ្តាលឲ្យស្លាប់ឈ្មោះ ហ៊ួត ឡៃ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែកតារ័ត្ន ឃុំកំពង់ត្រាំ ស្រុកពារាំង ខេត្តព្រៃវែង។ ចំណែកអ្នករងរបួសធ្ងន់ឈ្មោះ ភួង ងន ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅ ភូមិ ខ្មា ឃុំ ស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងអ្នករងរបួសស្រាលឈ្មោះ វ៉ែន រឿន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិស្លាកែត ឃុំ ព្រៃតាហ៊ូ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។
រីឯរថយន្តបាញ់បេតុង ត្រូវរក្សាទុកនៅកន្លែងកើតហេតុដដែល មិនអាចស្ទូចឡើងបានព្រោះមេឃនៅមានភ្លៀងធ្លាក់៕

មតិយោបល់