ព័ត៌មានជាតិ

កុងតឺន័រក្រុមហ៊ុនផែស្ងួត អូលែរ បើកថយក្រោយបុករថយន្តឡិចស៊ីស RX300 ម្ចាស់ឡិចស៊ីសទាមទារសំណង១១០០ដុល្លារ!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តកុងតឺន័រ របស់ក្រុមហ៊ុន ផែស្ងួត អូលែរ មួយគ្រឿងបើកថយក្រោយខ្វះការប្រុងប្រយត្ន័ មកបុករថយន្តឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AO-6808 ពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកអន្តរាគមន៍ពិនិត្យនៅកន្លែងកើតហេតុ ដោយភាគីម្ចាស់ឡិចស៊ីសរងគ្រោះ បានទាមទារសំណងចំនួន១១០០ដុល្លារ តែភាគីខាងរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួត អូលែរ ហ៊ានឲ្យត្រឹមតែ៥០០ដុល្លារតែប៉ុណ្ណោះ ដោយមិនទាន់ដឹងថាភាគីទាំងសងខាង សម្របសម្រួលគ្នាបាននៅនឹងកន្លែងកើតហេតុ ឬក៏យករថយន្តទាំង២គ្រឿងទៅរក្សាទុកដើម្បីដោះស្រាយគ្នានោះទេ៕

មតិយោបល់