ព័ត៌មានជាតិ

ទុក្ខជាន់លើទុក្ខ! បើករថយន្តដឹកអ្នករបួសដែលត្រូវគេកាប់ព្រោះទំនាស់ព្រំដីទៅពេទ្យ បែរជាក្រឡាប់រថយន្តស្លាប់ម្នាក់បន្ថែម!..

ព្រះវិហារ: នៅវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនាមួយ ប្រើប្រាស់កាំបិតខ្វែវ កាប់បណ្តាលឲ្យរបួសចំពីលេីក្បាល នៅចំណុចស្រែអូរខ្លុង ខាងត្បូងភូមិស្នាផ្អែក ឃំុស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ចម្ងាយប្រហែល ១៥០០ម៉ែត្រ។

អ្នករងគ្រោះឈ្មោះ វក ជ័យ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិកេីតហេតុ ។ ចំណែក ជនសង្ស័យឈ្មោះ ជា ជឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិកេីតហេតុ បណ្តាលមកពីមូលហេតុ ទំនាស់គ្នារឿងព្រំដី។ ក្រោយធ្វេីសកម្មភាពរួច អ្នកបង្ក បានគេចខ្លួនបាត់។

បន្ទាប់មក សាច់ញាតិក្រុមគ្រួសារបានដឹកអ្នករបួសលើកដាក់លើរថយន្ត យកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ដល់ម៉ោង៦និង៥នាទីយប់ តាមផ្លូវជាតិលេខ៦៤ ត្រង់ចំណុចខ្នងគោល ក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ក៏ក្រឡាប់រថយន្តតែម្តង។

រថយន្តខាងលើនេះម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B.2764 បើកបរដោយឈ្មោះ តឹង តុងហ៊ួ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នស្នាក់នៅភូមិស្នាផ្អែក ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ មានអ្នករួមដំណើរចំនួន៥នាក់ ៖
១. ឈ្មោះ វក់ ជី ភេទប្រុស (អ្នករងគ្រោះក្នុងករណីហិង្សា)
២. ឈ្មោះគាំ ជា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្នាផ្អែក ជាមួយគ្នា រងរបួសធ្ងន់ (ដឹកមកព្យាបាលនៅមណ្ឌលសុខភាពកោះកេរ ស្លាប់) ។
៣. ឈ្មោះគង់ កន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្នាផ្អែក គ្មានរបួស ។
៤. ឈ្មោះធុន ធាង ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមស្នាផ្អែក គ្មានរបួស ។
៥. ឈ្មោះ ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្នាផ្អែក គ្មានរបួស ។

មូលហេតុ ៖ បើកបរលឿន ក្នុងស្ថានភាពផ្លូវកោង ។

បច្ចុប្បន្ន មន្ត្រីជំនាញកំពុងសហការ តាមរកមុខសញ្ញា។ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់