Post News Media ព័ត៌មានជាតិ អាសូរ!.. បុរស...

អាសូរ!.. បុរសម្នាក់ស្រវឹងស្រា ដួលផ្កាប់មុខលង់ទឹកស្លាប់ នៅមាត់កំពង់

កណ្តាល: បុរសម្នាក់ស្រវឹងស្រា បានដើរដួលផ្កាប់មុខលង់ទឹកស្លាប់ នៅមាត់កំពង់ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០និង៣០នាទី នៅចំណុចក្នុងទន្លេបាសាក់ ក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ សាន់​ ចាន់ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ។

មុនពេលកើតហេតុ ជនរងគ្រោះបានទៅសុំស្រាគេផឹក ហេីយក៏ដេីរត្រឡប់មកវិញ ពេលប្រពន្ធដេីរទៅលាងត្រីនៅមាត់កំពង់ ក៏ឃេីញជនរងគ្រោះកំពង់អង្គុយនិយាយម្នាក់ឯងនៅមាត់កំពង់។ បន្ទាប់មកជនរងគ្រោះក៏ដេញប្រពន្ធឲ្យមកផ្ទះវិញ ។ លុះមកដល់ម៉ោងកើតហេតុ ប្រពន្ធជនរងគ្រោះបានដេញកូនឲ្យទៅមេីល ក៏ស្រាប់តែឃេីញជនរងគ្រោះដួលផ្កាប់មុខនៅក្នុងទឹកមាត់កំពង់ច្រាំងទន្លេបាសាក់ស្លាប់បាត់ទៅហេីយ ។

សូមបញ្ជាក់ថា ឈ្មោះសាន់ ចាន់ ជាមនុស្សចូលចិត្តផឹកស្រា ស្រវឹងរាល់ថ្ងៃ ហើយក្រោយកើតហេតុ សមត្ថកិច្ចផ្នែកជំនាញស្រុក ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិ បានធ្វើការពិនិត្យ ឃើញថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ គឺស្លាប់ដោយសារស្រវឹងស្រាជោកជាំ ហើយឈ្លក់ទឹកមិនអាចដកដង្ហើមបាន៕

Loading...