ព័ត៌មានជាតិ

រថយន្តម៉ាកTrump Chi ស៊េរីទំនើប ស្លាកលេខ ខេមរភូមិន្ទ01 2-4188 ចតស្ងៀមត្រូវរថយន្តស៊ិនទ្រីកៀរបែកស្តុប!

ភ្នំពេញ: រថយន្តស៊េរីទំនើបមួយគ្រឿង ចតចោលនៅលើផ្លូវ ស្រាប់តែពេលរថយន្តដឹកសំរាមធុនធំរបស់ក្រុមហ៊ុនស៊ិនទ្រី បត់មិនផុត បណ្តាលឲ្យប៉ះបណ្តាលឲ្យរងការខូចខាតស្តុបរថយន្ត ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស កែងផ្លូវ ១៧៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជាជនជាតិចិន បានចតរថយន្តម៉ាកTrump Chi ស៊េរីទំនើប ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-4188 ចតនៅលើផ្លូវចោលស្រាប់តែមានរថយន្តដឹកសំរាមធុនធំមួយគ្រឿង ពាក់ស្លាកសម្គាល់លេខ448 បានបត់ដើម្បីទៅប្រមូលសំរាមតែបត់មកមិនផុតក៏ជ្រុលទៅប៉ះស្តុបរថយន្តបណ្តាលឲ្យបែកស្តុប ហើយខាងភាគីរថយន្តជាជនជាតិចិនក៏ចេញមកទារសំណងចំនួន១០០០ដុល្លារ តែភាគីរថយន្តស៊ិនទ្រីមិនព្រមក៏បានហៅសមត្ថកិច្ចឲ្យមកអន្តគមន៍។

ក្រោយពេលកើតហេតុ ដោះស្រាយគ្នាមិនត្រូវ ខាងភាគីចិនចូលក្នុងសណ្ឋាគារបាត់វិញ មិនព្រមឲ្យសោរថយន្តទៅសមត្ថកិច្ចទេ ទើបសមត្ថកិច្ចស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

//www.youtube.com/watch?v=Rn-ZISw6PkI

មតិយោបល់