Post News Media ព័ត៌មានជាតិ សមត្ថកិច្ចបញ្...

សមត្ថកិច្ចបញ្ជូនខ្លួនក្រុមអ្នកស្នេហា បក្សីកីឡា ទៅតុលាការ ដើម្បីពិចារណាថាដាក់គុក ឬត្រូវលែងវិញ?

ភ្នំពេញ: ក្រុមអ្នកស្នេហាវិស័យកីឡាជល់មាន់ចំនួន ០៧នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌ ខណ្ឌសែនសុខ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ។

បើតាមសមត្ថកិច្ច ជនសង្ស័យទាំង ០៧នាក់ រួមមាន៖
-ទី១ឈ្មោះ ប៉ិន សុភ័ក្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខែ្មរ មុខរបរលក់ឡាន និងជល់មាន់ រស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

-ទី២ឈ្មោះ ចាន់ ឆលីហៀង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មករសំណង់ និងជល់មាន់ រស់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ

-ទី៣ឈ្មោះ ពិន មករា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងឡាន និងជល់មាន់ រស់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ

-ទី៤ឈ្មោះ លី ណូ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខែ្មរ មុខរបរលក់អុស និងជល់មាន់ រស់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

-ទី៥ឈ្មោះ ពៅ អៀង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងឡាន និងជល់មាន់ រស់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ

-ទី៦ឈ្មោះ អុល សុខគ្រីម ភេទប្រុសអាយុ ២៦ឆ្នាំ ជនជាតិខែ្មរ មុខរបររត់តាក់ស៊ី និងជល់មាន់ រស់នៅភូមិកណ្តុល ឃុំជង្រក់ ស្រុកគង់ពិសី ខេត្តកពុងស្ពឺ

-និងទី៧ឈ្មោះ ជា សិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខែ្មរ មុខរបរជងឡាន និងជល់មាន់ រស់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សូមជំរាបជូនថា ជនសង្ស័យទាំង ០៧នាក់ខាងលើត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ នៅចំណុចដីឡូតិ៍គ្មានលេខមួយកន្លែង តាមផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

នៅពេលចុះបង្ក្រាប សមត្ថកិច្ច បានដកហូត៖
-មាន់ជល់ ចំនួន ០១ក្បាល
-ប្រាក់រៀលចំនួន ៣០៥,០០០រៀល
-ម៉ូតូចំនួន ០៣គ្រឿង(ម៉ាក ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BV-7697 ចំនួន ០១គ្រឿង, ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BC-1529 ចំនួន ០១គ្រឿង និងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ពាក់ស្លាកលេខភ្នំពេញ 1AN-2910 ចំនួន ០១គ្រឿង)៕

Loading...