ព័ត៌មានជាតិ

ក្រោកពីដេកភ្ញាក់ឲ្យព្រើត..ចាប់ប្រគល់ឲ្យសមត្ថកិច្ច!

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីសន្តិភាព២ ខណ:ដែលភ្ញាក់ពីដំណេកស្រាប់តែឃើញបុរសមិនស្គាល់មុខម្នាក់សម្ងំនៅក្នុងផ្ទះ កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៨ នៅស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចក៏សង្ស័យទើបឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ត។

ជនសង្ស័យឈ្មោះ សួន វណ្ណូ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុខណ:ដែលម្ចាស់ផ្ទះភ្ញាក់ពីដំណេកបំណងឡើងទៅហាត់ប្រាណ ស្រាប់តែឃើញបុរសម្នាក់សម្ងំនៅក្នុងផ្ទះមិនដឹងចូលតាំងពីពេលណាទើបបង្កការភ្ញាក់ផ្អើលឃាត់ខ្លួនហើយនាំខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ចបុរសខាងលើបានសារភាពថាខ្លួនមកពីផឹកស៊ីនៅផ្ទះមិត្តភក្តិហើយចូលផ្ទះច្រទ្បំទេ។

បច្ចុប្បន្នបុរសខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្នរង់ចាំដោះស្រាយបន្ត៕

មតិយោបល់