Post News Media ព័ត៌មានជាតិ ​សមត្ថកិច្ចរក...

​សមត្ថកិច្ចរកឃើញ ទឹកក្រូច Fanta មីសសៃក្រៀមហួសកាលបរិច្ឆេទ នៅតាមផ្សារទំនើប​ នៅក្រុងព្រះសីហនុ!

ព្រះសីហនុ: នៅថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ ដែលដាក់តាំងលក់នៅផ្សារទំនើបមួយចំនួនក្នុងខេត្តព្រះសីហនុ។

លទ្ធផលនៃការត្រួតពិនិត្យយើងបានរកឃើការដាក់តាំងលក់ផលិតផលម្ហូបអាហារវេចខ្ចប់ស្រាប់ ដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចទ្រង់ទ្រាយដើម មួយចំនួនដូចខាងក្រោម:
១-ផ្សារទំនើបជៀហុង
-មីសសៃ ចំនួន ២៦កញ្ចប់ មីកញ្ចប់ ២៩កញ្ចប់ ទឹកដោះគោជូ ១៩ដប
២-ផ្សារទំនើបវ័នថៃឡឹក
-មីសសៃកញ្ចប់ ១០កញ្ចប់ និងនំម្នាស់ ៣២ កញ្ចប់
៣-ផ្សារទំនើប វ៉ាន់តា
-ទឹកក្រូច Fanta ៦កំប៉ុង ទឹកផ្លែឈើ ៣០កញ្ចប់ ទឹកដូងកំប៉ុង(កំពិត) ៩កំប៉ុង បង្អែមកំប៉ុង ១៥កំប៉ុង
៤-ផ្សារហ៊ួលីន
-មីសសៃក្រៀម ២២កញ្ចប់
សរុបបរិមាណទំនិញដែលបានដកហូត ចំនួន ៤៣.០៦ គីឡូក្រាម ។

ផលិតផលម្ហូបអាហារដែលដកហូតខាងលើត្រូវបានយកទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្តព្រះសីហនុដើម្បីធ្វើការដុតកម្ទេចចោល ៕

Loading...