ព័ត៌មានជាតិ

២នាក់ប្តីប្រពន្ធបើកលេងល្បែងស៊ីសងខុសច្បាប់ ត្រូវសមត្ថកិច្ចបង្រ្កាបបាន!..

កំពង់ស្ពឺ: កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកសំរោងទង សហការជាមួយកម្លាំងមន្ទីយុត្តិធម៌ខេត្តកំពង់ស្ពឺ ដោយបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាប់ឃាត់ខ្លួនក្រុមបើកល្បែងស៊ីសងខុសច្បាប់ ជាប្តីប្រពន្ធ ឈ្មោះ ភិន សុផល ភេទប្រុស អាយុ៣៥ឆ្នាំ(ប្តី) ឈ្មោះសួន ស្រីយ៉ា ភេទស្រី អាយុ៣៤ឆ្នាំ(ប្រពន្ធ) រស់នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ពាក់ព័ន្ធកត់កន្ទុយលេខខុសច្បាប់ រួមទាំងវត្ថុតាងមួយចំនួន៕

មតិយោបល់