ព័ត៌មានជាតិ

អាសូរណាស់! កម្មករសំណង់ម្នាក់ ខណៈដែលកំពុងអូសរទេះក្រោមការដ្ឋានបាក់ផ្ទាំងថ្មសង្កត់ស្លាប់មួយរំពេច!

ភ្នំពេញ: បុរសជាកម្មករសំណង់ម្នាក់បានអូសរទេះឆ្លងកាត់ខាងក្រោមការដ្ឋានសំណង់ស្រាប់តែធ្លាក់ផ្ទាំងថ្ម(អូវ៉ង់)ចុះមកសង្កត់បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅការដ្ឋានមួយកន្លែងភូមិរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះផន ចាយ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបកម្មករសំណង់ មានប្រពន្ធ កូន៣នាក់ ស្រី២នាក់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានអូសរទេះបំណងទៅយកឥដ្ឋ ខណ:ដែលធ្វើដំណើរឆ្លងកាត់ខាងក្រោមការដ្ឋានសំណង់ ស្រាប់តែមានផ្ទាំងថ្មដែលគេហៅថា ផ្ទាំងអូវ៉ង់ បានធ្លាក់មកសង្កត់បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងពិនិត្យជាក់ស្តែករួចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់