ព័ត៌មានជាតិ

រថយន្តបាឡែន ស្លាកលេខ ភ្នំពេញ 2W-3000 បុករះថូផ្កា និងបង្គោលភ្លើង ខ្ទេចយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់ បើករថយន្តបាឡែនមួយគ្រឿង រេចង្កូតទៅបុករះថូផ្កា និងបង្គោលភ្លើង នៅតាមចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបែកថូផ្កា ចំនួន២ថូ និងបង្គោលភ្លើងបែកប្រេះស្រាំ១ដើម ។ចំណែករថយន្តបង្ក ដាច់កាឡេកង់ខាងមុខ ខាងឆ្វេងទៅមុខលែងរួច។ ចំណែកម្ចាស់បោកក្បាលនឹងកញ្ចក់រថយន្តរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង តាមបណ្តោយផ្លូវ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

យោងតាមប្រភពពីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-3000 បើកពីជើងទៅត្បូង បោះយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងបុករះបាក់ដើមផ្កា២ដើម និងបង្គោលភ្លើង១ដើម បែកប្រេះរថយន្តដាច់ក្រឡេកង់មុខខាងឆ្វេង ទៅមុខលែងរួច។ ចំណែកអ្នកបើកបររងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គោះទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌបានមកដល់កន្លែងកើតហេតុទាក់ទងជំនាញមកវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយបន្តទៀត៕

មតិយោបល់