Post News Media ព័ត៌មានជាតិ ស្រវឹងសូមកុំប...

ស្រវឹងសូមកុំបើកបរ! រថយន្តស្តារិចបុករថយន្តដឹកដី ក្រឡាប់ផ្ងារជើង

កំពង់ចាម: កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត នៅស្ពានត្រើងលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ម្ចាស់រថយន្តបង្កមានឈ្មោះ កែវ សុវណ្ណាដារ៉ា អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្នាមគួរ ឃុំអន្ថោរលេច ស្រុកកំពង់ត្រាច ខេត្តកំពត។ បើកបររថយន្តម៉ាក ស្តារិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AA-0439 ពីទិសកំពង់ចាម សំដៅក្រុងភ្នំពេញ ហើយត្រូវសមត្ថកិច្ចធ្វើឃាត់ខ្លួនបានភ្លាមៗផងដែរ៕

Loading...