ព័ត៌មានជាតិ

មន្ត្រីកាំកុងត្រូលចុះត្រួតពិនិត្យ​រកឃើញ១០ស្ថានីយដេប៉ូ លក់ខុសបរិមាណ!

ឧត្តរមានជ័យ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ រថយន្តមន្ទីរពិសោធន៍ចល័តប្រេងឥន្ធន: សាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តឧត្តរមានជ័យបានចុះត្រួតពិនិត្យស្ថានីយដេប៉ូចំនួន៣ក្រុងស្រុក មានស្រុកអន្លង់វែង ក្រុងសំរោង និងស្រុកចុងកាល់ លទ្ធផលទទួលបាន
– ត្រួតពិនិត្យបាន ១៣ ស្ថានីយដេប៉ូ
– ត្រឹមត្រូវចំនួន ៣ ដេប៉ូ
– ខុស១០ស្ថានីយដេប៉ូ (ខុសបរិមាណទាំងអស់)៕

មតិយោបល់