ព័ត៌មានជាតិ

ប្រយត្ន័បងប្អូន! សមត្ថកិច្ចដកហូតពងមាន់ នាំចូលពីប្រទេសថៃ៨១០០គ្រាប់ ដុតកម្ទេចចោល

បាត់ដំបង: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា សាខាកាំកុងត្រូលខេត្តបាត់ដំបង ប៉ុស្ដិ៏អន្តរជាតិដូង នៅថ្ងៃព្រហស្បតិ​ ១០កើត​ ខែជេស្ឋ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០១៨ បានធ្វើការត្រួតពិនិត្យទំនិញនាំចូល ពីប្រទេសថៃ នៅមាត់ច្រកប៉ុស្តិ៍អន្តរជាតិដូងដេាយស្ទាក់ ចាប់បាន នូវ ៖ ពងមាន់ ២៧០ កញ្ច្រែង= ៨,១០០ គ្រាប់ ដឹកតាមរទេះ និងបានយកទៅដុតកម្ទេច ចោល ភ្លាមៗ ដេាយមាន ការចូលរួមពីគ្រប់ស្ថាបន័រួមមាន គយ ប៉ូលិស និងស្នាក់ការ ៕

មតិយោបល់