Post News Media ព័ត៌មានជាតិ ឃាត់ប្រពន្ធមិ...

ឃាត់ប្រពន្ធមិនឲ្យចងក..ត្រូវប្រពន្ធកាប់រងរបួស!

រតនគីរី: មានករណីហិង្សាមួយបានកើតឡើង ដោយប្រពន្ធកាប់ប្តីចំក បណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅភូមិផាក់ណាម ឃុំកោះពាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ ក្លើស កាទឹម ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិគ្រឹង។ ចំណែកប្រពន្ធជាជនសង្ស័យមានឈ្មោះ គឹត ស៊ុន អាយុ៤៤ឆ្នាំ ជនជាតិគ្រឹង អ្នកទាំង២នាក់ មានទីលំនៅភូមិឃុំកើតហេតុ។

ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពកាចូន។

មូលហេតុប្រពន្ធមានជំងឺរ៉ាំរ៉ៃ ហើយបម្រុងធ្វើអត្តឃាតចងកសម្លាប់ខ្លួន ជាច្រើនដងមកហើយ ដោយសារតែប្តីឃាត់ទាន់ពេល៕

Loading...