ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតដាវ១ដើមនិងគ្រឿងញៀន៨កញ្ចប់!

ក្រចេះ: កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្នួល បានធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចចម្ការស្វាយចន្ទី ភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ជនសង្ស័យឈ្មោះ សាមិត្ត សែនកុសល់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ចាប់យកវត្ថុតាងនៅនឹងកន្លែងកើតហេតុរួមមាន: ម្សៅក្រាមពណ៌សរាងដូចប៊ីចេង សង្ស័យជាគ្រឿងញៀនម៉ាទឹកកកចំនួន៨កញ្ចប់ (០១កញ្ចប់ធំ, ០៧កញ្ចប់មធ្យម), ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន២, ដែកកេះ០៦, ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ដាវ១ដើម, ទូរសព្ទ័១គ្រឿង និងប្រាក់ចំនួន៨ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យខាងលើរួមជាមួយវត្ថុតាងត្រូវបានឃាត់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់