ព័ត៌មានជាតិ

ម៉ូតូរ៉ឺម៉កជិះលឿនបុករថយន្តដឹកដំឡូងមី ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល៣នាក់!

ប៉ៃលិន: កាលពីវេលាម៉ោង៧និង១២ នាទីយប់ ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែឧសភា គ.ស២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅត្រង់ចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ របួសធ្ងន់ ២នាក់ និងរបួសស្រាល១នាក់។

អ្នកបើកបររថយន្តឈ្មោះ ណារ៉ាធិប ម៉ៃកាង អាយុ២៥ ឆ្នាំ មុខរប បើកបររថយន្តដឹកដំឡូងមី ជនជាតិ ថៃ សញ្ចាតិ ថៃ សរស់នៅភូមិសីងអាំង ឃុំតុបកុក ស្រុកកុបកូក ខេត្តនគរាជ។ បើកបររថយន្តម៉ាក ISUZU ពាក់ផ្លាកលេខ 81-3979 THAILAND ខូចខាតស្រាល។
១-ជនរងគ្រោះឈ្មោះ មាស ម៊ឺន ភេទប្រុស អាយុ ៣៧ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិអូរអិល ឃុំស្ទឹកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន របួស់ធ្ងន់ (បាក់ឆ្អឹងជំនីខាងឆ្វេង) បើកបរម៉ូតូសណ្ដោងរ៉ឺម៉ក។
២-ជនរងគ្រោះឈ្មោះ សូសោភ័ណ្ឌ ភេទស្រី ជនជាតិខ្មែរ រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អ្នករួមដំណើរ ត្រូវជាប្រពន្ធរបស់អ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក។
៣-ជនរងគ្រោះឈ្មោះ រ៉ាត់ រិទ្ធ អាយុ ៦១ ឆ្នាំ ភេទប្រុស មុខរប កសិករ រស់នៅភូមិ អូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អ្នករួមដំណើរ ស្លាប់នៅនឹកកន្លែងកើតុហេតុ។
ករណីខាងលើបណ្តាលមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹង៕

មតិយោបល់