ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ លួចម៉ូតូគេបានតែប៉ុន្មានម៉ោង ត្រូវប៉ូលិសចាប់ខ្លួនបាន

តាកែវ: នៅថ្ងៃ២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៥និង១៥នាទីល្ងាច មានករណីចោលួច​កាច់កម៉ូតូមួយកើត​ឡើង នៅ​ចំណុច​ផ្សារ​តា​កែវ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ។​

ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ រួមជា​មួយកម្លាំងអធិការដ្ឋាន​នគរបាល​ស្រុកទ្រាំង ចុះអន្តរាគមន៍ ល្បាតពួនស្ទាក់គ្រប់ច្រកល្ហក រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃខែឆ្នាំដដែល នៅ​ចំណុច​​ភូមិរវៀង ឃុំធ្លក ស្រុកទ្រាំង ។

ជនសង្ស័យមានឈ្មោះ អង សន ភេទប្រុស អាយុ២១ឆ្នាំ រស់​នៅ​ភូមិរវៀង ឃុំធ្លក ស្រុកទ្រាំង។ ចំណែកម៉ូតូដែលជនសង្ស័យបានធ្វើសកម្មភាពលួចម៉ាកហុងដា​Scoopy ពណ៌សលាយផ្កាឈូក ស៊េរី២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1BA-8338 ជារបស់ឈ្មោះ អ៉ីង រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុ ខណ:ពេលដែលម្ចាស់ទុកចោលនៅក្បែរផ្សារ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុង​កសាង​សំណុំ​រឿង​តាមនីតិវិធីច្បាប់ ។

មតិយោបល់