ព័ត៌មានជាតិ

ថ្លើមធំ រំលោភហើយគំរាមសម្លាប់ទៀត ពេលនេះជាប់ខ្នោះដៃរបស់ប៉ូលិស

ពោធិ៍សាត់: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ ក្រោយបានធ្វើសកម្មភាពរំលោភសេពសន្ថវ:ទៅលើយុវតីម្នាក់ ហើយគំរាមសម្លាប់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទី ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ក្នុងភូមិ ក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ករណីនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ម្តាយនារីរងគ្រោះ ដែលមានអាយុ១៧ឆ្នាំ ក្រោយពីត្រូវជនសង្ស័យចាប់រំលោភខ្លួនជាច្រើនលើក ហើយរាល់ពេលរំលោភ គំរាមមិនឲ្យនិយាយប្រាប់ម្តាយ និ​ងអ្នកដ៏ទៃទៀត បើហ៊ានគាត់សម្លាប់ចោល ។

លុះដល់ថ្ងៃទី២៤. ខែឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលយើងបានទទួលពាក្យបណ្ដឹង ហើយបានចុះធ្វើស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ែន ថា អាយុ ៥៨ឆ្នាំ ​រស់នៅភូមិឃុំខាងលើ យកមកកាន់អធិការដ្ឋាន ទើបជនសង្ស័យសារភាពថា ខ្លួនពិតជាបានរំលោភពិតប្រាកដមែន ពេលនេះកំពុងត្រូវសមត្ថកិច្ចអនុវត្តន៍តាមនីតិវិធីច្បាប់៕

មតិយោបល់