Post News Media ព័ត៌មានជាតិ ស្ត្រីវ័យចំណា...

ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវម៉ូតូ១គ្រឿង បុកស្លាប់ ខណ:កំពុងដើរ​ឆ្លង​ផ្លូវ

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូមួយគ្រឿង បើកបុកអ្នកថ្មើរជើង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ដែលកើតហេតុនៅវេលាម៉ោង៨ និង១៥នាទី​យប់ថ្ងៃទី​២៤​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នៅលើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២០៧-២០៨​ ស្ថិតនៅ​ក្នុង​ភូមិ​ស្មាច់ដែង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។

​ម៉ូតូ​ម៉ាក​ហុងដា​ C125 ពណ៌​ ខ្មៅ​ ពាក់ស្លាកលេខ​ព្រះសីហនុ​1E-1747 បើកបរ​ដោយ​ឈ្មោះ​ ហង្ស​ សុផាន់ណារ៉ា​ ភេទ​ ប្រុស​ អាយុ​ ១៨ឆ្នាំ​ មុខរបរ​ សិស្ស​ មានទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ លុះដល់ចំណុចខាងលើ​ បាន​បុក​នឹង​អ្នកថ្មើរជើង​ម្នាក់ ​កំពុង​ដើរ​ឆ្លង​កាត់​ផ្លូវ​ឈ្មោះ​ សាន​ ឃឺយ​ ភេទ​ ស្រី​ អាយុ​ ៦៣ឆ្នាំ​ មានទីលំនៅ​ភូមិ​រាម​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ បានរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ ប៉ន្តែក្រោយមកក៏បានស្លាប់បាត់បង់ជីវិត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង រីឯ​វត្ថុ​តាង​ម៉ូតូ​​ ​ត្រូវបានយក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រាម​ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

Loading...