Post News Media ព័ត៌មានជាតិ សមត្ថកិច្ចបញ្...

សមត្ថកិច្ចបញ្ជូនខ្លួន មនុស្សប្រុសស្រី ៣នាក់ ក្នុងចំណោម ០៥នាក់ ទៅតុលាការ រឿង បើកហាងកោសជប់ បង្កប់សេវាផ្លូវភេទ

ភ្នំពេញ:​ សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​ និង​ការពារ​អនីតិជន​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនថៅកែហាងកោសជប់ យីហោ ១៦៨ ហេង ហេង ២នាក់ប្តីប្រពន្ធ និងស្ត្រីមេកាម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធរឿងសញ្ចារកម្ម។

យោងតាមរបាយការណ៍ នៅពេលចុះបង្ក្រាប សមត្ថកិច្ចបានឃាត់ខ្លួន បានជនសង្ស័យ ០៥នាក់ ប៉ុន្តែក្រោយពីនាំយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ គេឃើញមានតែជនសង្ស័យ ៣នាក់ប៉ុណ្ណោះ។

បើតាមសមត្ថកិច្ច ជនសង្ស័យជាថៅកែហាង ឈ្មោះ សួង​ វាសនា​ ភេទ​ប្រុស​ អាយុ ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ជាប្តី និងឈ្មោះ វ៉ា​ ធានី​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ជាប្រពន្ធ។

ចំណែកស្ត្រីជនសង្ស័យ ជាមេកាម្នាក់ទៀត មិនទាន់មានការបញ្ជាក់អំពីអត្តសញ្ញាណ នៅឡើយទេ។

សូមជំរាបជូនថា សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​ និង​ការពារ​ អនីតិជន​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បានចុះបង្ក្រាប ហាងម៉ាស្សាយីហោ ១៦៨ ហេង ហេង ដែលបង្ក្រប់សេវាផ្លូវភេទ កាលពីយប់​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៨​។

ក្រោយចុះបង្ក្រាបសមត្ថកិច្ចបាន ជួយសង្គ្រោះនារី ម៉ាស្សា ដែលបម្រើសេវាផ្លូវភេទ ចំនួន ០៥នាក់ និងរកឃើញ ស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើជាច្រើនប្រអប់៕

Loading...