Post News Media ព័ត៌មានជាតិ ប្រពន្ធនាំប្រ...

ប្រពន្ធនាំប្រុសមកដេកលើផ្ទះ ប្តី​និង​ឪក្មេកតាមទាន់ ប្រតាយប្រតប់គ្នា រងរបួសធ្ងន់ម្នាក់!

កំពត: កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ មានករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើង ប្រពន្ធនាំសាហាយមកដេកនៅផ្ទះ ប្តីតាមទាន់ក៏ប្រតាយប្រតប់គ្នា បណ្តាលឲ្យប្តីរងរបួសធ្ងន់និងឪពុកក្មេករងរបួសស្រាល នៅភូមិឈ្លីតលើ ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត។

ជនរងគ្រោះឈ្មោះ ហេង គឹមសេង អាយុ៣១ឆ្នាំ និងឈ្មោះ កែវ សុឃឿបអាយុ៤៩ឆ្នាំ។ ចំណែកប្រពន្ធនិងជាកូនបង្កើតជនរងគ្រោះឈ្មោះ សួន ឌីណា អាយុ២១ឆ្នាំ ជាអ្នកចម្រៀងក្នុងក្រុមតន្ត្រីសម័យមួយវង់។ ជនសង្ស័យឈ្មោះហាស់ រិទ្ធី អាយុ២៦ឆ្នាំ ជាថៅកែធ្វើម្ហូបការ អ្នកទាំង៤នាក់ រស់នៅភូមិឃុំកើតហេតុ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ២នាក់ប្តីប្រពន្ធខាងលើ រស់នៅមិនសូវចុះសម្រុងនឹងគ្នាទេគឺតែងតែឈ្លោះទាស់ទែងគ្នារហូត ហើយបានប្តីចេញទៅស្នាក់នៅជាមួយម្តាយបណ្តោះអាសន្ន ហើយត្រូវអ្នកជិតខាងបានលួចប្រាប់ប្តីថា ស្ត្រីជាប្រពន្ធមានទំនាក់ទំនងស្នេហាជាមួយអ្នកផ្សេង។ ហើយបុរសជាប្តីបានព្យាយាមតាមដានរហូតមុនពេលកើតហេតុ ក៏បានប្រទះឃើញមានប្រុសសាហាយមកដេកជាមួយប្រពន្ធនៅលើផ្ទះ។

ប្រភពដដែលបានឲ្យដឹងទៀតថា ដោយឃើញបែបនោះ បុរសជាប្តីរត់ទៅប្រាប់ឪពុកក្មេកដែលមានផ្ទះនៅក្បែរគ្នាឲ្យមកមើល។ ក៏បានរុញទ្វារចូលទៅដល់ក្នុងក៏ប្រតាយប្រតប់គ្នា រហូតភាគីគូស្នេហ៍របស់ប្រពន្ធទាញកូនកាំបិតចាក់ត្រូវបុរសជាប្តីត្រង់ដៃស្តាំ ភ្លៅ និងដោះខាងស្តាំនិងបុរសជាឪពុកក្មេកត្រូវចំថ្ងាសបណ្តាលឲ្យរងរបួសស្រាល។ ហើយភ្លាមៗនោះ បុរសជាសាហាយបានរត់គេចបាត់តែម្តង៕

Loading...