ព័ត៌មានជាតិ

ប្រុងប្រយ័ត្នបងប្អូន! ភ្លៀងរអិលបាក់ស្រុតដីស្ទឹង ផ្ទះប្រជាពលរដ្ឋ៣គ្រួសាររងការខូចខាត នៅក្រុងស្ទឹងសែន!

​កំពង់ធំ: កាលពីវេលាម៉ោង៨យប់ ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែឧសភា គ.ស២០១៨ មានករណីភ្លៀងរអិលបាក់ស្រុតដីស្ទឹង បណ្តាលឲ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៣គ្រួសារ ស្ថិតនៅភូមិកំពង់រទេះ ឃុំកំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

១.ម្ចាស់ផ្ទះឈ្មោះ ហៀង ស៊ីថា ភេទប្រុស អាយុ៦៥ឆ្នាំ ផ្ទះទំហំ១៦មx៨ម ផ្ទះថ្មក្រោម ជញ្ជាំស័ង្កសី ដំបូលប្រក់ស័ង្កសី ខូចខាត: ស្រុតផ្ទះបាយខាងក្រោយតិចតួច។
២.ម្ចាស់ឈ្មោះ ស រ៉ាវី ភេទប្រុស អាយុ៤៧ឆ្នាំ ផ្ទះទំហំ១១មx៦.២ម ថ្មក្រោម ឈើលើ ប្រក់ក្បឿង ខូចខាត ស្រុតផ្ទះបាយខាងក្រោយតិចតួច។
៣.ម្ចាស់ឈ្មោះ សួន ចាន់ ភេទ ប្រុស អាយុ៤៨ឆ្នាំ ផ្ទះទំហំ៦មx៨ម ថ្មក្រោមឈើលើ ដំបូលប្រក់ក្បឿង ខូចខាត ស្រុតផ្ទះខាងក្រោយ៕

មតិយោបល់