Post News Media ព័ត៌មានជាតិ សមត្ថកិច្ចឃាត...

សមត្ថកិច្ចឃាត់យានជំនិះនិងយានយន្ត១១១គ្រឿង នៅក្រុងព្រះសីហនុ!

ព្រះសីហនុ: កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចចរាចរណ៍ បានចុះត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬ មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវ និងរថយន្តគ្មានស្លាកលេខចំនួន៣គោលដៅក្នុងក្រុងព្រះសីហនុ។

ជាលទ្ធផលត្រួតពិនិត្យយានយន្តសរុបបានចំនួន១១១គ្រឿង ក្នុងនោះ រថយន្តចំនួន១៧គ្រឿង មានដូចខាងក្រោម ៖
១.អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួន៧៣គ្រឿងពិន័យទាំងអស់។
២.អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយចំនួន១៥គ្រឿង ពិន័យទាំងអស់ ។
៣.រថយន្តមិនពាក់ខ្សែរក្រវ៉ាត់ ចំនួន២គ្រឿង ពិន័យទាំងអស់។
៤.ម៉ូតូល្មើសស្លាកសញ្ញាចរាចរណ៍ចំនួន៦គ្រឿង ពិន័យទាំងអស់។
៥.រថយន្តល្មើសស្លាកសញ្ញាចរាចរណ៍ចំនួន៩គ្រឿង ពិន័យទាំងអស់ ។
៦.ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ និង មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវចំនួន៦គ្រឿង ពិន័យចំនួន១គ្រឿង(តាមអនុក្រឹត្យលេខ៤៤) មិនទាន់ពិន័យចំនួន៥គ្រឿង រក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ៕

Loading...