ព័ត៌មានជាតិ

បែកស្លុយ! ស្រីទំនើង២ក្រុម ដណ្តើមប្រុសគ្នា ដល់ថ្នាក់Chat ណាត់វ៉ៃគ្នាកណ្តាលអធ្រាត្រ២យប់ផ្ទួនៗ

ព្រះសីហនុ: នៅ​វេលា​ម៉ោង១២​និង៣០​នាទី​ ឈាន​ចូល​ថ្ងៃទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៨​ កម្លាំង​ល្បាត​របស់​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ​ បាន​បង្រ្កាប​ស្រី​ទំនើង​២ក្រុម​ មាន​គ្នា​ចំនួន​៩​នាក់​ ខណ:ដែលបង្ក​ហិង្សា​វាយ​តប់​គ្នា​ តាម​ទី​សាធារណ:​ ដេីម្បី​យក​មក​អប់រំ​ធ្វេី​កិច្ចសន្យា​ ឲ្យ​អ្នក​អាណា​ព្យាបាល​ មក​ធានា​យក​ទៅ​ អប់រំ​បន្ត​។

សមត្ថកិច្ចបានបញ្ជាក់ថា ស្រីទំ​នេីង​ទាំង២​ក្រុម​នេះ​ មួយ​ក្រុម​មាន​គ្នា​៣នាក់ និង​មួយ​ក្រុម​ទៀត​មាន​គ្នា​៦​នាក់​ បាន​ប្រេី​ប្រាស់​Facebook Chat​ ណាត់​ជួប​ បេីក​ឆាក​ប្រយុទ្ធ​គ្នា​ ដោយ​មូលហេតុ​ ដណ្ដើម​ប្រុស​គ្នា​។ ពួក​គេ​បាន​ណាត់​ជួប​វាយ​តប់​គ្នា​ពី​រ​លេី​ក​ នៅ​យប់​ថ្ងៃទី​២​៣​ ជួប​វាយ​គ្នា​មួយ​លេីក​នៅ​ឆ្នេរ​អូរ​ឈើទាល​។ លុះដល់​យប់មិញ​នេះ​ បាន​ណាត់​វាយ​គ្នា​មួយ​លេីក​ទៀត​ នៅ​រង្វង់​មូល​ត្រី​ផ្ទោង​ មុខ​សាលា​អនុ​វិទ្យាល័យ​សម្តេច​ឪ​ ហើយ​ត្រូវ​កម្លាំង​ល្បាត​ស្ទាក់​ចាប់បាន​បាន​តែ​ម្តង​។

ស្រី​ទាំង​២​ក្រុម​ នេះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យក​មក​អប់រំ​ នៅ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​ ធ្វើការ​អប់រំ​ ឲ្យ​ធ្វេី​ពលកម្ម​ ព្រម​ទាំង​ឲ្យ​អ្នក​អាណា​ព្យាបាល​មក​ធានា​ យក​ទៅ​អប់រំ​បន្ត​៕

មតិយោបល់