ព័ត៌មានជាតិ

ធ្ងន់ក​ពូរ៉ឺម៉កកង់បី! បើកលឿនដូចហោះជ្រុលទៅបុករថយន្តស៊េរីទំនើបឡង់គ្រីស័រ!..

ភ្នំពេញ: រ៉ឺម៉កកង់បីបើកយ៉ាងលឿនមិនប្រយ័ត្នទៅបុករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ង១០និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅស្តុបណតប្រីដ ផ្លូវ៣០ម៉ែត្រ ភូមិចុងថ្មល់ខាងលិច សង្លាត់អូរបែកក្អម ខណ្ឌសែនសុខ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AC 4499 បានធ្វើដំណើរពីទិសដៅពីជើងទៅត្បូង ខណ:ដែលភ្លើងស្តុបក្រហមរថយន្តក៏បានឈប់ស្របពេលនោះក៏មានរ៉ឺម៉កកង់បីដែលធ្វើដំណើរតាមក្រោយក្នុងល្បឿនយ៉ាងលឿនចាប់ហ្រ្វាំងមិនជាប់ក៏បានជ្រុលទៅបុករថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យរបើកកាងដំបូលរថយន្តនិងបែកស្តុបខាងឆ្វេង។

ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ដែលឈរជើងក្បែរកន្លែងកើតហេតុបានធ្វើការវាស់វែងនិងយករថយន្តនិងរ៉ឺម៉កកង់បីអែបខាងដើម្បីឲ្យភាគីទាំងសងខាងចរចារគ្នា ហើយខាងរ៉ឺម៉កកង់បីព្រមសងថ្លៃខូចខាតឲ្យម្ចាស់រថយន្តដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

មតិយោបល់