ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ម្នាក់ ប៉ុនប៉ងចូលលួចសម្ភារៈគេ មិនសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការក្រុងបាត់ដំបង បានប្រាប់Post Newsថា នៅវេលាម៉ោង៣ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មានករណីប៉ុនលួចមួយកេីតឡេីង ត្រង់ចំណុចបន្ទប់ជួលមួយ ក្នុងក្រុមទី២៤ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ ឈួម អូន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិអូរតានប់ សង្កាត់ក្កុលដូនទាវ ក្រុងបាត់ដំបង បានធ្វើសកម្មភាព ជិះម៉ូតូ ប៉ុងប៉ងចូលលួច សម្ភារ:របស់ជនរងគ្រោះឈ្មោះ ពីង សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល នៅកន្លែងកើតហេតុខាងលើ ដោយបានខ្ទាស់គន្លឹះពីខាងក្រៅ ហើយរុញបង្អួចបម្រុងលួច តែត្រូវបានម្ចាស់បន្ទប់នឹងអ្នកជិតខាងឃើញ ក៏បានឃាត់ខ្លួនតែម្ដង ។

ក្រោយពីម្ចាស់បន្ទប់ចាប់បាន សមត្ថកិច្ចបានទៅដល់ដើម្បីយកមកសាកសួរនៅអធិការដ្ឋានក្រុង និងធ្វើការដកហូតម៉ូតូគ្រឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់